ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចែកសញ្ញាបត្រ​ជូននិស្សិត​សកលវិទ្យាល័យ​បញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញចែកសញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះនិស្សិត ដែលបានប្រឹងប្រែងធ្វើការងារពេលថ្ងៃ ហើយឆ្លៀតពេលប្រឹងប្រែងរៀនសូត្រនៅពេលយប់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងយុវជនជំនាន់មុនឈឺចាប់ណាស់ ដោយសារភ្លើងសង្រ្គាម តែយុវជននាពេលបច្ចុប្បន្នមានឱកាសច្រើនសម្រាប់ការសិក្សា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យុវជននាពេលបច្ចុប្បន្នមានសំណាងច្រើន ដូច្នេះត្រូវរៀបចំផ្លូវសម្រាប់បណ្តុះបណ្តាលយុវជន ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរបុរសពិការម្នាក់ ដែលបានប្រឹងប្រែងដើរចាប់សរសៃ ដើម្បីរកថវិកាឲ្យសិក្សាប្រមាណ៨០០ដុល្លារក្នុងមួយឆ្នាំ នៅសាលាប៊ែលធី។ ទីបំផុតសម្តេច ក៏បានស្នើសុំឲ្យសាលានេះផ្តល់អាហារូបករណ៍ជូនកូនបុរសពិការម្នាក់នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែង របស់បុរសពិការនេះថា ជាការចូលរួមចំណែកដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។ សម្តេចតេជោ ថ្លែងថា … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចែកសញ្ញាបត្រ​ជូននិស្សិត​សកលវិទ្យាល័យ​បញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃនេះ